រំលងប្រហែលជា20នាទីបន្ទាប់ពីការសម្អាតកាយរួច នាយបីថេយ៍ចេញមកវិញជាមួយនឹងសម្លៀកបំពាក់នៅផ្ទះធម្មតា យកគេមកអង្គុយនៅមុខតុសម្អាង!
<លោ-លោកកំពុងធ្វើអី?> ចម្លែក! ចម្លែករហូតមួយព្រឹកនេះ នាយស្រាប់តែទៅដោតដុយម៉ាសុីនភ្លុំសក់បំណងដូចចង់សម្ងួតសក់មកកាន់គេ, តើនាយខ្មោចចូលមែនទេ? បីគេយកទៅងូតទឹក! មិនអោយគេដើរ! មិនគំហកដាក់គេ! កាយវិការទន់ភ្លន់..ប្លែកណាស់ គេតាមនាយមិនទាន់ឡើយ។
<សម្ងួតសក់!> នាយឆ្លើយហីៗធ្វើដូចធម្មតាហើយក៏បើកម៉ាសុីនយកមកភ្លុំធ្វើមិនដឹង។
<ខ្ញ-ខ្ញុំ..ធ្វើខ្លួនឯងបានហើយ> ថេយ៉ុងបង្ហាញកាយវិការមិនស្រណុកទៅកាន់នាយ ដោយប្រឹងគេចបែរយកម៉ាសុីនពីគេ, និយាយអារម្មណ៍ពិត គេមិនស្រួលចិត្តឡើយដែលនាយប្ដូរមកធ្វើចរឹកបែបនេះដាក់ ចុះក្រែងរាល់ដងស្អប់គ្នាណាស់រឺ?
<ឲឯងសម្ងួតខ្លួនឯងប៉ុន្មានម៉ោងហើយ? យកមកនេះ! ប្រញ៉ាប់ហើយយើងនឹងជូនឯងទៅទិញខ្សែរ.កដែលឯងចង់បាន> នាយពោលដោយទឹកមុខស្មើរៗតាមទម្លាប់យកពីដៃថេយ៉ុងវិញភ្លុំបន្ត។
"អាបុិនេះសង្ស័យបែកកាវហេ៌បានចរឹកប្ដូរចង់មួយពាន់មុខ" និយាយអ្វីមិនកើតទៀតក៏បានតែស្ងាត់ជំនួសដោយការលួចនិយាយដើមក្នុងចិត្ត។
//កាត់!
@ ហាងលក់ពេជ្រ!
<លោក! ខ្ញុំនិយាយចោលទេនេះធ្វើមែន><យើងមិនចូលចិត្តជាប់សន្យានឹងអ្នកណា៌!> នាយនាំគេមកហាងលក់ពេជ្រធំធ្វើមើលសាលាឆាន់ ដែលបុគ្គលិកគ្រាន់តែឃើញនាយម្នាក់ៗតម្រៀបជួរចាំឲប្រើ។
<ហឺយ! បានហើយ..ខ្ញុំមិនចង់បានស្អីទាំងអស់ ខ្ញុំចង់ចេញពីទីនេះ ចង់ចេញពីលោក-ខ្ញុំត្រូវទៅធ្វើការ> ថេយ៉ុងគេពិតជាមានអារម្មណ៍មិនស្រណុកដែលត្រូវមកអង្គុយក្បែរនាយម៉ង់ៗ ប្រៀបដូចជាមនុស្សកំដរចិត្ត, គេបង្ហាញការមិនពេញចិត្តនាពេលដែលគេធ្វើរឿងនោះជាមួយនាយដោយដោះដូរត្រឹមខ្សែរ.កមួយខ្សែរ ត្បិតប្រាប់ហើយថាគេនិយាយលេង។
<...> រាងក្រាស់ដែលអង្គុយគងអន្ទាក់ខ្លាលើសាឡុងជាះរាងសង្ហារនោះបន្ទាប់ពីលឺសម្ដីថាគេចង់ចេញពីខ្លួនប្ដូរទឹកមុខមកម៉ូវភ្លាមៗស្ងាត់មាត់សម្លឹងមិនព្រិចយកតែម្ដង។
YOU ARE READING
⚜️កម្មស្នេហ៍ជម្រៅបេះដូង⚜️[ ផ្អាកUpdate]
Actionចន ជុងហ្គុកអាល់បឺតខារ៍ x គីម ថេយ៉ុងសាន់សាយ៍ .... ==== ផ្ដើមសរសេរ: 04.10.2023🧷 Write: Ju jinny 🧸