17:អាម្នាក់នោះត្រូវជាអ្វីនឹងឯង?

627 44 0
                                    

<ឆាប់លែងគេភ្លាមទៅ~>
<ហ្ហឹក-ជុងហ្គុក?~> ភ្នែកមិនទាន់ទាំងសម្លឹងទៅរកប្រភពសម្លេងផងប៉ុន្តែខួរក្បាលនឹងចិត្តគំនិតស្រាប់តែហ៊ាននិយាយថាអ្នកដែលមកជួយខ្លួននោះជាចន ជុងហ្គុកបាត់ទៅហើយ, ប៉ុន្តែគេសម្លឹងចំវាខុសស្រឡះ នាយម្ដេចនឹងអាចមកទាន់ហេតុការណ៍យ៉ាងនេះ ម្យ៉ាងទោះបីជាមកឃើញ ថ្នាក់គេស្អប់ខ្លួនដល់ឆ្អឹងដេកចាំទៅថាគេនឹងជួយ។

<មិ-មិនមែនជាគេទេ!> ហេតុអ្វីគេត្រូវទម្លាក់ទឹកមុខចុះដែរដោយដឹងថាមិនមែនជាប្រុសម្នាក់នោះ? ប៉ុន្តែមិនថ្វីឡើយព្រោះអីឡូវគេក៏អាចរួចខ្លួនចេញពីពួកបាតសង្គមអស់នេះដែរ។

<លោ-លោក..សូមមេត្តាជួយខ្ញុំផងទៅ>
<ហិហិ~ លោកម្ចាស់ចាំបាច់អីលេងដល់កាំភ្លើង ខ្ញុំព្រមលែងទេតើទាន> ពួកអស់ទាំងនោះគ្រាន់តែឃើញនាយម្នាក់នេះភ្លាមហាក់បីដូចជាស្គាល់ច្បាស់ ម្នាក់ៗមុខញឹមៗបុកពោះភ័យមិនស្ទើរទេ រហ័សលែងថេយ៉ុងយ៉ាងលឿន ដោយបាកឱកាសគេក៏រហ័សរត់ទៅពួនក្រោយខ្នងនាយកម្លោះម្នាក់នោះមួយរំពេច។

<ពួកឯងនេះថោកទាបណាស់មិនលើកលែងសូម្បីតែក្មេងទន់ខ្សោយម្នាក់~> នាយស្រដីចប់ក៏ស្រាប់តែដឹកដៃរបស់រាងតូចដើរចាកចេញទៅ ទៅជ្រុងម្ខាងទៀតនៃក្លឹបដែលទីនេះអាចកាត់បន្ថយសម្លេងបាសបានខ្លះមិនរញ៉េរញ៉ៃដូចកន្លែងមុននោះ ត្បិតជាកន្លែងVIPមានតែអ្នកមានលំដាប់ៗទេទើបអាចចូលបាន។

<ខ្ញ-ខ្ញុំអគុណខ្លាំងណាស់ដែលបានជួយ> ថេយ៍ចាប់អឹមអៀនសម្ដីនិយាយទាក់ៗហាក់ខុសប្លែកពីរាល់ដងធ្វើភ្នែកឡើងក្រឡង់ៗសម្លឹងទៅកាន់នាយកំលោះដែលមានកម្ពស់ខ្ពស់គ្រាន់បើអាចឲខ្លួនរាងងើយបន្តិចដែរ។

<មិនអីទេ មើលទៅខ្សោយខ្លាំងណាស់មិនគួរមកធ្វើការកន្លែងគ្រោះថ្នាក់បែបនេះទេ>
<..អ៌រ~> គេស្ងាត់ដោយការងើយទៅសម្លឹងមុខរបស់នាយម្ដងទៀត មិនដឹងថាគួរនិយាយអីមានតែអរ។

<អ៌រ~ ខ្ញុំនិយាយបែបនេះក៏មិនត្រូវដែរ ប្រហែលជា..> នាយត្រូវទប់សម្ដីសិនព្រោះមិនដឹងថាហៅបែបមិច។

<ខ្ញុំឈ្មោះថេយ៉ុង..គឺ គីមថេយ៉ុង~> ចរឹកគេរួសរាយមិនដែលស្គាល់គ្នាផងទើបតែជួបបានម្ដងញញឹមស្និតឡើងពព្រៃ។

⚜️កម្មស្នេហ៍ជម្រៅបេះដូង⚜️[ ផ្អាកUpdate]Where stories live. Discover now