01: ល្បិច

2.2K 84 1
                                    

ក្រឹបៗ!~~
<ស្អាតណាស់/អូ៌! អស្ចារ្យមែន/ រកកន្លែងទាស់មិនឃើញទេនាគ~> ភ្លើងកាម៉េរ៉ាចាំងមកព្រៀកៗថតយកៗនូវសកម្មភាពរបស់ម៉ូដែលរបស់ខ្លួនដែលបានកាច់រាងបង្ហាញអំពីសម្រស់ដ៏ឆើតឆាយគ្រងនឹងឈុតដែលខ្លួនមាននាមជា Brand ambassador ។
កាយវិការគេរស់រវើកចំណាប់ចំណួនមើលទៅហាក់ដឹងយ៉ាងច្បាស់ថាជំនាញនឹងអាជីពនេះយ៉ាងណា៌ រូបរាងមិនឲទាស់នឹងឋានៈមាននាមជា Ambassador ល្អស្អាតគ្មានកន្លែងទាស់។

<បានហើយៗ ប្អូនថេយ៍ច្បាស់ជាហត់ហើយសម្រាកសិនទៅចាំថតបន្តទៀត> ភ្លាមៗសម្លេងដូចកញ្ចែដើរកាច់រឹកមកខ្ទឺតៗ ទះដៃឲគ្រប់គ្មាឈប់ នោះគឺចែខេនឌី(ជាភេទទី3) ដែលជាអ្នកគ្រប់គ្រងផ្ទាល់ខ្លួនរបស់រាងតូច។

<កំពុងតែជក់ដៃផង> អ្នកកាន់កាម៉េរ៉ា ក៏ត្រូវតែឈប់តាមសម្ដីព្រោះពួកគេថតរាងយូរគ្រាន់ដែលហើយ។

<ប្អូនថេយ៍ហត់ទេ?..អូហ៌!~ មោះៗចែជូតញើសឲណា៌ មើលចុះប្រហែលជាហត់ខ្លាំងហើយ> ឃើញរាងតូចដើរសម្ដៅមកគាត់រហ័សកាន់កូនកង្ហារផង ទឹកផងជូតញើសផង មួយចប់តែម្ដង។ ចែខេនឌីនេះណា៌ មហាTake careជំនាញយកចិត្តតែម្ដង ត្បិតអីកូនគាត់ម្នាក់នេះរកចំណូលមកឲគាត់បានច្រើន។

<អ៌រ~ ខ្ញុំជូតខ្លួនឯងក៏បានដែរចែ អគុណហើយ> គីម ថេយ៉ុងសាន៍សាយ៍ ត្បិតជាmodelល្បីម្នាក់ប៉ុន្តែមិនឆ្មើងឆ្មៃ លើកដង្កើងរឹកនោះទេ គេធម្មតាៗចូលចុះអ្នកគ្រប់គ្នា។

<ថេយ៍របស់ចែ ថ្ងៃនេះធ្វើបានល្អណាស់ រូបចេញមកមួយៗស្អាតឥតទាស់តែម្ដងហើយ~> គាត់លើកដៃទៅញិចថ្ពាល់រាងតូចបន្តិចបង្ហាញទឹកមុខពោរពេញដោយក្ដីសមចិត្ត ព្រោះលើកណាក៏ដូចលើកណាថេយ៉ុងតែងតែឥតខ្ចោះ។

<ហឹស~ បាទអគុណណាស់ អញ្ចឹងខ្ញុំសូមទៅសម្រាកសិនហើយ មានអារម្មណ៍ថាដូចជាល្វើយ> គេញញឹមដាក់គាត់បន្តិច មុននឹងទទួលបានការងក់ក្បាលបញ្ជាក់ក៏ចាកចេញទៅបន្ទប់សម្រាកផ្ទាល់ខ្លួន។
ទឹង!~
ដាក់បង្គុយលើសាឡុងមិនទាន់ទាំងស្រួលបួលផងសម្លេងទូរសព្ទ័លោតសារក៏បន្លឺឡើង ទឹកមុខដែលក្រៀមមុននឹងប្រែជាញញឹមពព្រាយមួយរំពេចបន្ទាប់ពីអានសារមួយខ្សែរនោះរួច..

⚜️កម្មស្នេហ៍ជម្រៅបេះដូង⚜️[ ផ្អាកUpdate]Where stories live. Discover now